អូររាំងឪ៖ លោក ហោ គន្ធា អនុប្រធាន ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ បានចូលរួមដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ២០២៥ ដោយមាន ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ ជាប្រធានអង្គប្រជុំ និងលោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ ស្ដីពី វឌ្ឍនភាពរបស់គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ២០២៥ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណសួនឧទ្យានទន្លេស្ងួត ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្ដម ម៉ៅ ឌុង បានក្រេីនរំឭក អំពីតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការ ដេីម្បីជម្រុញឱ្យមានប្រសិទ្ធភាពលេីការទទួលខុសត្រូវ និងសមិទ្ធផលការងារ ដេីម្បីបង្កេីតការសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ និងភ្ញៀវទេសចរណ៍មកពីបណ្ដាទីជិតឆ្ងាយ។
ឯកឧត្ដមបន្ដទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ គ.ស២០២៥ ស្រុកអូររាំងឪ និងខិតខំធ្វេីយ៉ាងណា រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សង្ក្រាន្តឆ្នាំថ្មី អោយទទួលបានការទាក់ទាញ ភ្ញៀវទេសចរណ៍ ដេីម្បីមកកម្សាន្តឱ្យបានច្រើន ដោយបង្កើតឱ្យមានទម្រង់បែបប្រពៃណី វប្បធម៌ សាសនា ក៏ដូចជា ល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ តំបន់ត្រជាក់ចិត្ត និងការប្រគំតន្ត្រី រយៈពេល៤ថ្ងៃ ជាងនេះទៅទៀត ការរៀបចំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ក៏ជាកត្ដាចាំបាច់ដែលត្រូវបំពេញឱ្យល្អប្រសើរ។
លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ និងជាប្រធានគណៈកម្មាការរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំថ្មីនេះ បានធ្វើការកំណត់បង្ហាញអំពីកិច្ចការចំពោះមុខ ដេីម្បីធ្វេីការរៀបចំ តុបតែងលំអ អនាម័យបរិស្ថាន ការការពារឱ្យបាននូវសន្ដិសុខ សុវត្ថិភាព ជូន ភ្ញៀវទេសចរណ៍គ្រប់រូប ទាំងក្នុងមូលដ្ឋានស្រុកអូររាំងឪ និងមកពីមជ្ឈដ្ឋាននានា។
លោកអភិបាល បានរំឭកថា ក្នុងឆ្នាំ២០២៤ កន្លងមក ស្រុកអូររាំងឪ បានប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងអបអរសាទរសង្រ្កាន្តឆ្នាំ២០២៤ គឺទទួលបាននូវភាពល្អប្រសើរ និងជាលទ្ធផលខ្ពស់ ដោយមិនមានបញ្ហាអសន្តិសុខ ឬបញ្ហាផ្សេងៗនោះទេ ហើយថែមទាំងទទួលបានការគាំទ្រអញ្ជើញមកកម្សាន្តពីភ្ញៀវទេសចរណ៍ ទាំងនៅទីជិត ឆ្ងាយ ប្រមាណជាង ១០ម៉ឺននាក់ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ។
លោក ហោ គន្ធា អនុប្រធានក្រុមកាងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ បានលេីកឡេីងថា ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តអូររាំងឪ ខាងមុខនេះ ក្នុងបរិវេណឧទ្យានទន្លេស្ងួត និងមានការរៀបចំតុបតែងយ៉ាងប្លែកភ្នែក កម្មវិធីសប្បាយៗជាច្រើន រួមទាំងមានតារាច្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា មកប្រគំតន្ត្រីរយៈពេល ៤ថ្ងៃ ជាការបង្កេីតឱ្យមានភាពសប្បាយរីករាយ និងប្រកបដោយមោទនៈជាក់ជាមិនខាន សម្រាប់ស្រុកអូររាំងឪ។
![]() |
No comments:
Post a Comment