មហាជន​ ពិតជា​អស់​ជំនឿ​លេីចំណាត់​ការច្បាប់​ របស់​ស្ថាប័ន​ពាក់ព័ន្ធ​ ជុំវិញ​ករណីអ្នកលក់​ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love Riya..? - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

មហាជន​ ពិតជា​អស់​ជំនឿ​លេីចំណាត់​ការច្បាប់​ របស់​ស្ថាប័ន​ពាក់ព័ន្ធ​ ជុំវិញ​ករណីអ្នកលក់​ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love Riya..?


ភ្នំពេញ÷ អ្នកលក់ឡេល្បីឈ្មោះមួយនៅកម្ពុជារហ័សនាម.Love  Riya. ដែលមានងារជាឧកញ៉ា និងមានលុយ មានឥទ្ធិពល បានឡាយវីដេអូ និយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេសមានអំនួតអួតអាងតាំងខ្លួនឯងថា ព្រះនាងឥន្ទ្រទេវី និងប្រេីភាសា​ ជេប្រមាថ​ បង្ហាញ​ពីភាព​អសីលធម៌​ដល់សង្គមជាច្រើន តែស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់នោះទេ.!ព្រោះមានអ្នកធំជួយអន្តរាគមន៍ពីក្រោយ.(វាមិនខុសពីពាក្យថា មានលុយអាចប្រើខ្មោចឲ្យកិនម្សៅបាននោះទេ)


សូមបញ្ជាក់ផងដែរថា ក្រោយពីអ្នកលក់ឡេឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya.បានឡាយវីដេអូនិយាយធ្វើឲ្យប៉ះពាល់ដល់សង្គម ធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានប្រតិកម្មយ៉ាងខ្លាំងៗមក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំ ណែនាំដល់ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. ប៉ុន្តែក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់លើឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.អ្វីនោះទេ បានត្រឹមតែណែនាំ នឹងធ្វើកិច្ចសន្យាហើយរួចផុតពីសំណាញ់ច្បាប់.។

ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងលើកឡើងថា តើមកពីរឧកញ៉ា អ្នកលក់ឡេនោះ មានលុយ មានអំណាច ឬមានអ្នកធំអន្តរាគមន៍ជួយពីក្រោយ.? ទើបស្ថាប័នពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់ ឬច្បាប់មានស្តង់ដារពីរ.??  ក្នុងនោះមានមហាជនជាច្រើនបានខំមិន នឹងលើកឡើងផ្សេងៗ. ដោយម្ចាស់អាខោនឈ្មោះ យ៉ាត ឃ្លាំង បានលើកឡើងថា ស្រុកខ្មែរអាងលុយអាងអំណាច វាចឹងហើយ មានច្បាប់អត់យកមកប្រើទេ ផ្កាយវិញរកស្មាពាក់អត់ បានទេ ។

ចំណែកម្ចាស់អាខោនឈ្មោះ ជាងផល ផ្ទះមេគង្គ បានលើកឡើងដែលថា ខ្ញុំមិនគាំទ្រចំពោះទង្វើបែបនេះទេ។ច្បាប់គ្មានតម្លាភាព។ អ្នកអនុវត្តរឹតតែគ្មានតម្លាភាពទៅទៀត។

ម្ចាស់អាខោនដ៏ដែលបានបន្តទៀតថា ច្បាប់គឺជាច្បាប់មិនមែនប្រើប្រព័ន្ធស្តង់ដារពីនោះទេ។ អ្នកក្រ ដាក់ទោសអ្នកមានសុំទោសរួចខ្លួនមែន តើនេះគឺជាច្បាប់ដែលមានប្រព័ន្ធស្តង់ដារពីរឬ.? ស្រីឆ្កួតដូចជាឡៅរី យ៉ាមិនគួរច្បាប់លើកលែងទោសនោះទេ។ បើអញ្ចឹងម្នាក់ៗ ធ្វើខុសឲ្យតែសុំទោសរួចខ្លួនមែនអញ្ចឹងបង្កើតច្បាប់ មកធ្វើអី បន្តិចទៀតកាត់ក្បាលគេ ឬក៏ប្រមាថកាតទាន ដល់បុព្វបុរសហើយសុំទោសរួចខ្លួនបាត់។

ដោយឡែកម្ចាស់អាខោនឈ្មោះ សុវណ្ណ ភូមិ បានលើកឡើងដែរថា កុំហុសច្រើនយ៉ាង នឹងប៉ះពាល់ដល់សុខភាពប្រជាជន អត់ធ្វើអីគាត់កើត ធ្វើខុសច្បាប់គ្រប់រឿង សូមទោស រួចខ្លួន អន់ណាស់ ។

គួរ​រំលឹក​ផងដែរថា​ នៅរសៀល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ថ្លែងក្នុងសន្និបាត​បូកសរុប​ការងារ​រយៈ​ពេល​ ៥ឆ្នាំ​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ថា​ នេះ​ជា​សកម្មភាព​ផ្ទុយ​ពីច្បាប់​ បង្កឱ្យមាន​ភាព​វឹកវរ​ក្នុងសង្គម​ ដែល​យក​បុព្វបុរស​ខ្មែរ​ វប្បធម៌​ សាសនា​ជាតិ​មក​លេងសេីច​ បេី​ចង់ធ្វើ​បើអ្វីដែលមិនប៉ះពាល់ នឹងច្បាប់ ធ្វេីនៅក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ​ កុំ​បង្ហោះ​ជា​សាធារណៈ​ តាម​បណ្តាញ​សង្គម​ ដែលធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល​។ 

សុំរំលឹក ផងដែរថា​ កន្លង​ទៅ​ ឈ្មោះ​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya មានឈ្មោះ​ដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់​បាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​ម្ដង​ហេីយ​ ជុំវិញ​ករណី​ផលិត​ ផលិតផល​ក្លែងក្លាយ​ គ្មាន​គុណភាព​ ដែលអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ កាលពី​ឆ្នាំ​២០១៧​ តាម​ដីការរបស់​តុលាការ​ ខេត្ត​កណ្តាល​ ក៏​ប៉ុន្តែ​ ស្រ្ដី​ម្នាក់​នេះ​ ត្រូវ​បាន​ដោះលែង​មក​វិញ​។ 

ម្យ៉ាងវិញទៀត​ ស្ដ្រី​ម្នាក់​នេះ​ គេបាន​ឃេីញ​ធ្វើ​ការផ្សព្វផ្សាយ​តាមបណ្ដាញ​សង្គម​ ប្រេីភាសា​ ជេប្រមាថ​ ឈ្លោះប្រកែក​គ្នា​ បង្ហាញ​ពីភាព​អសីលធម៌​ដល់សង្គមជាច្រេីន​លេីក​ច្រើន​សារ ប៉ុន្តែអ្នកអនុវត្តច្បាប់មិនបានយកច្បាប់មកអនុវត្តលើស្ត្រីឈ្មោះ.Love Riya.នោះឡើយ

មហាជន​រង់ចាំ​មេីលថា​ តេី​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ នឹងបន្ត​នីតិវិធី​ច្បាប់​យ៉ាង​ណា​ចំពោះ​ស្ដ្រី​ឈ្មោះ​ ឆេង​ ស្រី​រ័ត្ន​ ហៅ​ Love Riya រូបនេះ​ ហេីយ​ មហាជន​ ក៏​រង់ចាំ​មេីលទៀតថា​ តេីលោកអ្នក​ធំ​ មាន​អំណាច​រូបណា​ ចេញ​មុខ​ការពារ​ ស្ដ្រី​រូបនេះ​៕









No comments:

Post a Comment

Pages