ដើម្បីអោយក្នុងមូលដ្ឋាន មានសណ្តាប់ធ្នាប់ល្អ និងភាពស្រស់បំព្រង គ្រប់ទីកន្លែង គឺត្រូវការបងប្អូនប្រជាពលរដ្ជ ចូលរួមសហការទាំងអស់គ្នា... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ដើម្បីអោយក្នុងមូលដ្ឋាន មានសណ្តាប់ធ្នាប់ល្អ និងភាពស្រស់បំព្រង គ្រប់ទីកន្លែង គឺត្រូវការបងប្អូនប្រជាពលរដ្ជ ចូលរួមសហការទាំងអស់គ្នា...

 

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២



លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ  និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងផ្សារច្រាំងចម្រេះ និងផ្សារសាមហាន់ ដែលតែងតែបង្ករការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោកអភិបាល បានណែនាំឲ្យម្ចាស់លំនៅឋានបញ្ឈប់យកប្រយោជន៍ពីដីផ្លូវនិងដីចំណីរបស់រដ្ឋយកទៅដាក់ជួលឲ្យអាជីវករលក់ដូរជាបន្ទាន់ ត្រូវសហការជាមួយអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ឲ្យមានលក្ខណៈប្រសើរ បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមវិធានការផ្លូវច្បាប់ ទោះបីជាពេលកន្លងមកអាជ្ញាធរបានចុះអប់រំណែនាំច្រើនលើកយ៉ាងណាក្តី។ ជាមួយគ្នានេះ ទីតាំងផ្សាររដ្ឋចំនួន៣ក្នុងខណ្ឌរួមមាន៖ ផ្សារច្រាំងចម្រេះ ផ្សារទួលសង្កែ និងផ្សារគីឡូម៉ែត្រលេខ៦ លោកអភិបាល បានឲ្យក្រុមការងារ ចុះពិនិត្យសិក្សាលំអិតដើម្បីកែលម្អផ្សាររដ្ឋឲ្យសមស្របប្រសើរឡើង។ សម្រាប់ផ្សារសាមហាន លោកអភិបាលខណ្ឌ បានណែនាំឲ្យម្ចាស់ផ្សាររៀបចំអភិវឌ្ឍផ្សារ ត្រូវមានលក្ខណៈស្តង់ដារសុវត្ថិភាព និងផាសុខភាព របៀបរៀបរយដល់បងប្អូនអាជីវករ និងអតិថិជនដែលចេញចូល និងសូមឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ត្រូវតាមដានជាប់ជាប្រចាំលើបញ្ហាសន្តិសុខផងដែរ ៕








No comments:

Post a Comment

Pages