ខេត្តត្បូងឃ្មុំ÷ នៅព្រឹកថ្ងៃថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះសង្ឃនិងប្រជាពលរដ្ឋ ព្រមទាំងយុវជន យុវនារី.ស ស.យ.ក. ជាច្រើនបានមកចូលរូមបរិច្ចាគឈាមចូលដល់(មន្ទីរពេទ្យមិត្តភាពកម្ពុជា.ចិនត្បួងឃ្មុំ) ក្រោមប្រធានបទ “បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ” ដោយរៀបចំឡើងនៅអាគារតេជោបូព៌ា(ស ស យ ក) ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសប្បាយរីករាយព្រោះពួកគាត់បានធ្វើនីអំពើមនុស្សធម៌ផ្តល់ឈាមគឺផ្តល់ អំណោយនៃជីវិត.។
ដោយឡែកពូកគាត់ដែលបានចូលរួមបរិច្ចឈាម.ទទួលបានការពិនិត្យសុខភាព និងដឹងពីជំងឺផ្សេងៗដូចជា : ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍....ល។
នឹងផ្តល់នៅសុខភាពល្អ កាត់បន្ថយការឡើងទំងន់ កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកនានា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ជួយបន្ថយកម្រិត កូឡេសស្តេរ៉ូល និងភាពតានតឹងក្នុងចិត្ត កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែកដែលធ្វើឱ្យមាន ផលប៉ះពាល់ដល់ថ្លើម និងលំពែង ជម្រុញការបង្កើតគ្រាប់ឈាមថ្មីផងដែរ ។
No comments:
Post a Comment