ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ...


មាត់កំពង់ទឹកឆ្នុកទ្រូ និងទឹកទន្លេក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន និងកំពុង​ត្រូវ​បាន​គេ​បោះចោលសំរាមយ៉ាងអាណាធិបតេយ្យ និងមានផ្ទះបណ្តែតទឹកជួសជុលម៉ាស៊ីន ផ្ទះ​លក់​ប្រេង​ឥន្ទនៈ​កើតឡើងវិញ និងបានបំពុលបរិស្ថានទឹកទន្លេយ៉ាងធ្ងន់ធ្ងរ ធ្វើអោយ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាពប្រជាពលរដ្ឋប្រើប្រាស់ទឹកទន្លេ និងប៉ះពាល់ដល់​ជីវ​ចម្រុះ​ក្នុង​បាត​ទន្លេ​ទៀត​ផង។


ក្រោយពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលកំពង់ទឹកឃុំឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងនោះ និងបាន​ប្រទះ​ឃើញ​នៅ​តាម​សងខាងផ្លូវកំពង់ទឹកឆ្នុកឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពោរពេញទៅដោយសំរាម ជាពិសេស​គឺ​ថង់​ប្លាស្ទិក​រាប់តោន ដែលគេបានបោះចោលនៅលើគោក និងមួយចំនួន​ធំ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បាត​ព្រែក​ជាប់​នឹងដងទន្លេសាប ដែលទឹកព្រែកនោះនៅ​ខែនេះបាន​ហូរ​ចេញ​ទៅ​កាន់​ទន្លេសាប​តែ​ម្តង​។ ដោយឡែកផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈ បានកើតឡើងវិញ​ជាច្រើន​ខ្នង​ផង​ដែរ ដែលពួកគេបានចាក់កាកសំណល់ដែលមានសារធាតុគីមី និង​សារធាតុ​ពុល​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​ទឹក​ព្រែក និងទឹកទន្លេជារៀងរាល់ថ្ងៃ ដោយមិនទាន់មានចំណាត់ការណាមួយពីអាជ្ញាធរឃុំ ស្រុក​នៅឡើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ជួយពិនិត្យទីតាំងខាងលើ និងមានចំណាត់ការរៀបចំផង ព្រោះការបំពុល​បរិស្ថាន​ទឹក​ព្រែក និងទឹកទន្លេបែបនេះ នាំអោយមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​អ្នក​ប្រើប្រាស់​ទឹក​ទន្លេ និងជីវចម្រុះបាតទន្លេទៀតផង។

គួររំលឹកថា បរិស្ថានទឹកព្រែកមាត់កំពង់ទឹក និងទឹកទន្លេសាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រួម​និង​ផ្ទះ​ជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈទាំងនោះ ត្រូវបានរៀបចំបានល្អក្នុងអំឡុងឆ្នាំ២០២០ និងបានបំពុលឡើងវិញក្នុងឆ្នាំ២០២៣ ។ កាលពីរៀបចំលើកមុន ផ្ទះជួសជុលម៉ាស៊ីន ផ្ទះ​បញ្ចូល​អាគុយ ផ្ទះលក់ប្រេងឥន្ទនៈ សិប្បកម្មផលិតទឹកកក និងផ្ទះរស់នៅលើទឹករបស់ប្រជាពលរដ្ឋ ត្រូវ​បាន​បំលាស់ទីមករស់នៅលើគោកទាំងអស់ និងហាមមិនអោយចុះទៅនៅលើទឹកទន្លេ ឬព្រែកវិញ​ឡើយ​។ តែមិនដឹងមូលហេតុអ្វីបានជាផ្ទះទាំងនោះ បានចុះទៅនៅលើទឹកទន្លេ ទឹកព្រែកវិញ រួម​និង​មាន​សំរាម ថង់ផ្លាស្ទីករាប់តោននៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកទ្រូនោះវិញ?៕

ប្រភព: bayon radio






No comments:

Post a Comment

Pages