លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ...


ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមដំណើរដោយ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំ អ្នករត់កង់បី អ្នកធាក់ស៊ីក្លូ អាជីវក រួមទាំងអ្នកសារព័ត៌មាន ប្រមាណជា ១០០នាក់ ទៅចុះឈ្មោះក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅអាគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធាន សម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ការចុះឈ្មោះជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ ជាការយកចិត្ដទុកដាក់ និងលើកទឹកចិត្ដដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរ ដល់ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកសារព័ត៌មាន និងបុគ្គលស្វ័យនិយោជ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ព្រមទាំងការគាំពារលើមុខរបរ និងសុខមាលភាពសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ស្របតាមគណៈកម្មាធិការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននឹងប្រកាសដាក់ឱ្យចុះឈ្មោះជាផ្លូវការជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមភ្នាក់ងារចុះឈ្មោះ រួមមានធនាគារវីង ធនាគារ ABA ធនាគារអេស៊ីលីដា និងទីកន្លែងភ្នាក់ងារមួយចំនួនទៀត នៅគ្រប់ស្រុក ខេត្ដ ទូទាំងប្រទេស និងប្រកាសការចុះឈ្មោះដោយមធ្យោបាយខ្លួន លើថ្នាលឌីជីថលសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្លូវការ គឺចាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនោះតទៅ។








No comments:

Post a Comment

Pages