ឯកឧត្តម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»...



រាំងឪ​ ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបានបន្តចុះពិនិត្យនូវសក្តានុពល «សួនឧទ្យានទន្លេស្ងួត» ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះ ជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៤​ ស្ថិតនៅ​ «សួនឧទ្យានទន្លេស្ងួត» ឃុំព្រះធាតុ ស្រុកអូររាំង​ ខេត្តត្បូងឃ្មុំ​ ។


សូមរំលឹកបញ្ជាក់ផងដែរថា កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់«ឧទ្យានទន្លេស្ងួត» ប្រែក្លាយពីកន្លែងស្ងាត់ជ្រងំ ប្រែក្លាយជា​ រមណីយដ្ឋានធម្មជាតិមួយដ៍ស្រស់ស្អាត ដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រី អមដោយសំរស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតំលៃប្រមាណជាង២លានដុល្លា ជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណរាប់ម៉ីននាក់មកពីគ្រប់ទិសទី មកកំសាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត»










No comments:

Post a Comment

Pages