ពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី គឹម ប៊ុនថាន - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី គឹម ប៊ុនថាន


 ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់ មុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទីចន្ន ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។


ពិធីនេះដែរក៏មានការអញ្ជើញចូលរូមពី ឯកឧត្តម លោកជំទាវ អមដំណើរគណៈអធិបតី និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

ក្នុងពិធីចំណេះសំណាងនិងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយរួមមាន÷ អង្ករ៥តោន មីជាតិ ៥០០កេស ទឹកត្រី ៣០០យួរ និងទឹកស៊ីអ៉ីវ ៣០០យួរ ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងមតិស្វាគមន៍ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គណៈអធិបតី និងបានអាននូវ របាយ ការណ៍សង្ខេប ដែរជាសកម្មភាពមនុស្សធម៌ របស់កម្លាំងបញ្ជាការដ្ឋានសឹករោងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង តាមការណែនាំនិងអនុសាសន៍របស់សម្ដេចអធិប តីនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា ចាប់ពីខែកក្កដា មកដល់ខែតុលា ឆ្នាំ២០២៤ អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏ដូច ជាគណៈ កម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅឧបត្ថម្ភដល់ អតីតយុទ្ធជន កងទ័ព ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ចំនួន៨១លើក ក្នុងនោះបានចំណាយ អង្ករ ១៤,៥៧៥គីឡូក្រាម ៤៩៤កេស ត្រីខ ៤៩៤ យួរ ទឹកត្រី ៤៨៦យួរ ទឹកស៊ីអ៉ីវ ៤៨៦យួរ ស័ង្កសី ២,៧៩៥ សន្លឹក ស៊ីម៉ងត៍ ៣៧៧ការ៉ុង និង ថវិកាចំនួន ៣៩,៣៣៩ ,០០០រៀល និងបានប្រើប្រាស់ប្រេងសាំង ២,៧៣០លីត្រ ប្រេងម៉ាស៊ូត ២,៦៧០លីត្រ សម្រាប់ដោះស្រាយមធ្យោបាយធ្វើដំណើរបម្រើឲ្យការងារមនុស្សធ៌មខាងលើនេះ។

ក្នុងឱកាសពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតីនិងលោកជំទាវបណ្ឌិត និងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាននិងពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំង ដែលបានសហការនិងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ពនិងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានានិងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ គណៈអធិបតី បានបន្តទៀតថា ក្នុងនាមយើងជាកងកម្លាំង រក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងជាពិសេសការពារសុខសន្តិភាព ជូនប្រជា ពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់យើងជាមន្ត្រីរាជការ កងកម្លាំង ដែលត្រូវរក្សាឲ្យបានជូនប្រជា ពលរដ្ឋ ឯកឧត្តមគណៈអធិបតី បានលើកឡើងថាតម្លៃនៃសុខសន្តិភាព វាមានតម្លៃធំធេងបំផុតសម្រាប់ យើងទាំងអស់គ្នា រាល់កិច្ចការងារដែលយើងត្រូវអភិវឌ្ឍ រាល់ហត្ថារចនាសម្ព័ន្ធជនជាតិមាតុភូមិ និងការជួយទៅលើបងប្អូនប្រជាពលរដ្ឋ ត្រូវ តែមានការសហការរួមគ្នា ដោយយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ៕









No comments:

Post a Comment

Pages