ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ...

 


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  ការកោតសរសើរ និងថ្លែងអំណរគុណបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជន ស.ស.យ.ក អង្គការសម្អាតទន្លេ សមុទ្រ រដ្ឋបាលក្រុង-សង្កាត់ និងបុគ្គលិកសម្អាតអនាម័យ  ក្នុងការសម្អាតអនាម័យបរិស្ថាន ក្នុងពិធីប្រណាំងទូកខេត្តកណ្ដាល ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល អស់រយៈពេល ២ថ្ងៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសួរច្រើនមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។


ឯកឧត្តមបន្តថា៖ ក្នុងរយៈពេលពីរថ្ងៃ នៃព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ អ្នកស្ម័គ្រចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ មានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូនអ្នកស្ម័គ្រចិត្ត ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពិធី និងក្រោយពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ កន្លែងស្នាក់នៅរបស់កីឡាករទូក និងកន្លែងផ្សេងៗទៀតមិនមានសំរាមពាសវាលពាសកាលឡើយ។

ឯកឧត្តម បន្ថែមថា៖ ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់អ្នកស្ម័គ្រចិត្តយើង និងបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូក បានយកចិត្តទុកដាក់វេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យពិធីប្រណាំងទូកខេត្តកណ្ដាល មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ ការទុកដាក់សំរាម វេចខ្ចប់សំរាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើឱ្យខេត្តកណ្ដាលយើងទាំងមូល កាត់បន្ថយសំរាមពីរាយប៉ាយ និងឈានដល់ខេត្តកណ្ដាលគ្មានសំរាមរាយប៉ាយ។









No comments:

Post a Comment

Pages