ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម​ ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រុំ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម​ ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រុំ...


 ព្រៃវែង​៖​ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ នាព្រឹកថៃ្ងអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន ១កន្លែងមានប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

សូមគូសបញ្ជាក់ផងដែរថា​ ស្ពាននេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពទ្រុឌទ្រោម និងមានមានប្រជាពលរដ្ឋចំនួន ៥ភូមិ ឆ្លងកាត់ស្ពាននេះជាអចិន្រ្ដៃយ៍ គឺភូមិទួលវិហារ ភូមិរបោះព្រីង ភូមិក្តីស្លា ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ សម្រាប់ក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលាបឋមសិក្សាស្វាយយា និងអនុវិទ្យាល័យកៀនតាស៊ីវ អ្នកជំងឺទៅមន្ទីរពេទ្យ កម្មករទៅធ្វើការនៅរោងចក្រនិងការធ្វើចរាចរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានាក្នុងខេត្តផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍​ ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សា ដើម្បីមានលទ្ធភាពសាងសង់ជាស្ពាន ឬជាទំបន់បង្ហៀរ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕










No comments:

Post a Comment

Pages