ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ.


ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បន្ដដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅតាមអមសងខាងផ្លូវ​ ព្រដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាង អភិបាល នៃគណ:អភិបាលខេត្ត, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។


ស្ថិតក្នុងឱកាសដាំដេីមត្នោត​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា​ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមដាំដើមត្នោត​អមសងខាងផ្លូវ​ ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បីបង្ហាញអំពីព្រំដែនរបស់យើងដែលមាននិមិត្តរូបមួយ គឺដើមត្នោត ដែលជារុក្ខជាតិ និងជាអត្តសញ្ញាណរបស់ជាតិយើង។
អត្ថបទ៖ ជា សុភា













No comments:

Post a Comment

Pages