ក្រសួងបរិស្ថាន​ និង​សមាគម​អាហារូបករណ៍​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ចូលរួមយុទ្ធនាការ​ ពន្លកបៃតង​ ដាំកូនត្នោត​អមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ក្រសួងបរិស្ថាន​ និង​សមាគម​អាហារូបករណ៍​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ចូលរួមយុទ្ធនាការ​ ពន្លកបៃតង​ ដាំកូនត្នោត​អមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ.


ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងប្រតិភូ សមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ចំនួន២៥០នាក់ បានដឹកនាំគណៈប្រតិភូ ចូលរួមដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅអមតាមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ,, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។




សកម្មភាព​ដាំដេីម​ត្នោត​ របស់​ក្រសួង​បរិស្ថាន​ និង​ ប្រតិភូសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ជា​ការ​ស​បញ្ជាក់​ឱ្យ​ឃេីញ​ ជា​ចូលរួម​ចំណែក​ នៃការ​បណ្ដុះផ្នត់គំនិត​ យុវជន​ យុវនារី​ខ្មែរ​ ឱ្យស្រលាញ់​បរិស្ថាន​ ធម្មជាតិ​ និង​ភាពបៃតង​។ ជាងនេះទៅទៀត​ បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លេីការ​កំណត់​ព្រំដែន​នៃ​ទឹកដីកម្ពុជានៃយេីង​ ព្រមទាំង​ជំរុញ​ឱ្យមានគម្របបៃតង​ ៦០%​ នាឆ្នាំ២០៥០។

អត្ថបទ៖ ជា សុភា













No comments:

Post a Comment

Pages