ឯកឧត្តម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គម​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ម្ដាយ​បង្កើត​អ្នកសារព័ត៌មាន​... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គម​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ម្ដាយ​បង្កើត​អ្នកសារព័ត៌មាន​...


 ភ្នំពេញ ៖​ ឯកឧត្ដម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ និង​ជា​ប្រធាន​កិត្តិយស​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ រួម​ដំណើរ​ដោយ​ លោកបណ្ឌិត​ ហោ​ គន្ធា​ លោក​ ទូច​ ប៉ែត​ ព្រម​ទាំង​សហការី​ នៃ​សមាគម​សារព័ត៌មាន​ គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ ឧបោសិកា​ ម៉ៃ​ ពៅ​ ត្រូវ​ជា​ម្ដាយ​បង្កើត​លោក​ ជឺ​ ជឹម​ ចាងហ្វាង​ អង្គ​ភាព​សារព័ត៌មាន​ រស្មីម្ជុល​ពេជ្រ​រិទ្ធិជ័យ​ ដែល​បាន​ទទួល​មរណភាព​កាលពីថ្ងៃ​អាទិត្យ​ ទី​២៩​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ វេលា​ម៉ោង​ ៥:៣០នាទី​រសៀល​ ក្នុង​ជន្មាយុ​ ៦២​ឆ្នាំ​ ដោយ​រោគាពាធ​ ស្ថិត​នៅភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៤។



ក្នុង​ឱកាស​ប្រកបដោយ​សមាណទុក្ខ​ ឯកឧត្ដម​បណ្ឌិត​ និង​លោក​ប្រធាន​សមាគម​ ព្រមទាំង​សហការី​ ពិត​ជា​មាន​សេចក្តី​ក្ដុកក្ដួល​ សោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ ព្រមទាំង​បានយក​ថវិកាចូលរួម​ជា​បច្ច័យចំនួន​សរុប​ 4,617,000៛​(បួនលានហុកសិបមួយម៉ឺនប្រាំពីពាន់រៀល​)​ ​​ប្រគល់ជូន​គ្រួសារ​សព​ ដេីម្បី​ចាត់​ចែង​ពិធី​បុណ្យសព​តាម​ការគួរ។







No comments:

Post a Comment

Pages