ឯកឧត្តមឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី​ វេទិកាសាធារណៈ... ង៉ូវ បូរីណា អញ្ជើញជាអធិបតី​ វេទិកាសាធារណៈ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តមឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី​ វេទិកាសាធារណៈ... ង៉ូវ បូរីណា អញ្ជើញជាអធិបតី​ វេទិកាសាធារណៈ...


 កំពង់ស្ពឺ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង​ជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋាន​សសង្កាត់ព្រះស្រែ ក្រុងឧដ្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាចូលរួមអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលមានការចូលរួម ពីមន្ត្រីថ្នាក់ក្រុង​ មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ប្រមាណជាង៤០០គ្រួសារ ស្ថិតនៅវត្តសូរភី ភូមិ​ទួលសូរភី​ សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។


ឆ្លៀត​ក្នុង​ឱកាស​ បេីកវេទិកា​សាធារណៈ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ចូលរួម​ធ្វើ​ការ​ដោះស្រាយ​នូវ​កង្វល់របស់ប្រជាពលរដ្ឋ​ នូវ​បញ្ហាទូទៅ បញ្ហាសន្តិសុខ និង​ផ្សេង​ៗផងដែរ។

ឯកឧត្ដម​ ​បន្ត ទៀតថា​ បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ គឺជា​បញ្ហា​របស់​រាជរដ្ឋាភិបាល​ ដូច្នេះ​ក្នុង​នាម​ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ និង​ចូលរួម​គ្រប់​សកម្មភាព​លេីការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ឃុំ​ ហើយ​ជា​ពិសេស​ ធ្វើ​យ៉ាងណា​ត្រូវ​តែបន្ដ​រក្សា​ឱ្យ​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ការ​អអភិវឌ្ឍ ដេីម្បី​សម្រួល​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ដោយត្រូវរក្សាឲ្យបាននិងការពារដាច់ខាតនូវសន្តិភាពមួយនេះ នាឱកាសនោះដែរ ឯកឧត្តមបានពន្យល់និងស្រាយបំភ្លឺ ពីការសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ សុំកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយ:ការធ្វើបដិវត្តពណ៌ ។
ជាមួយ​គ្នានេះផងដែរ​ លោក ចាន់ វុត្ថា អភិបាល​រងក្រុង​ តំណាង​លោក ព្រាប កុយវឌ្ឍនៈ អភិបាល​ នៃគណៈ​អភិបាល​ក្រុង​ លោក គឹម ឈុនលី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ សំណង់​ និង​សូរិយោដី​ ព្រមទាំង​ មន្ដ្រី​មូលដ្ឋាន​ឃុំ​ ក៏បាន​ចូលរួម​ធ្វើ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផងដែរ។













No comments:

Post a Comment

Pages