តើលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កំពុងធ្វើអ្វីដែរ បានជាបណ្តោយឱ្យមានបទល្មើសនេសាទខុសច្បាប់ រីកដូចផ្សិតពាសពេញផ្ទៃបឹងទន្លេសាបនារដូវបិតនេសាទ..?(វគ្គ២)... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

តើលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កំពុងធ្វើអ្វីដែរ បានជាបណ្តោយឱ្យមានបទល្មើសនេសាទខុសច្បាប់ រីកដូចផ្សិតពាសពេញផ្ទៃបឹងទន្លេសាបនារដូវបិតនេសាទ..?(វគ្គ២)...


 ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ បានរាយការណ៍ថាបទល្មើសនេសាទ របាំងលប ណររ៉ាវសាច់ក្រហម ស្បៃមុងក្រឡាញឹក ដែលមានប្រវែងវែងៗរាប់រយខ្សែ កំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាតជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបសោះ ដែរស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។


  ជាក់ស្ដែងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងមួយចំនួនរួមមាន ១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ស្ថិតក្នុងចំណុចនេះដែរតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម្ចាស់របាំង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត ។
២.ចាប់ពីចំណុច ជ្រោយផ្កាយ ដែលមានឈ្មោះម្ចាស់របាំង តាសឹង. ជា. ។
៣.ចាប់ពីចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ ដែលមានមានឈ្មោះ ឆៃលី ។

   ប្រជានេសាទដាក់មងរាយសន្ទូចលក្ខណៈគ្រួសារនៅតំបន់នោះប្រាប់ឲ្យដឹងថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើស ទាំងនោះ ពុំអាចដាក់បានយ៉ាងរលូនដែរ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កន្លងទៅគ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាបនោះទេ សង្ស័យមន្ត្រីជំនាញពាក់ព័ន្ធ និងលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ត្រូវមន្តអាគមគាថា ឬត្រូវបានគេសែនព្រេនឲ្យអស់ហើយទេដឹងទើបស្រវឹងភ្នែកមើលមិនឃើញអ្វីសោះ ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូង។

  គួរបញ្ជាក់ផងដែរថាកាលពីកន្លងមកថ្នាក់ដឹកនាំ បានបញ្ជារឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តពោសាត់ ឥឡូវ​នេះកំពង់រងនូវការ វិនាសដោយសារក្រុមអ្នកនេសាទល្មើសច្បាប់ ជាក់ជាមិនខាន។

ការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ភិន វណ្ណា ផ្នែករដ្ឋបាលជលផលកំពង់លួង បានទេពាក់ព័ន្ធបទល្មើសនេសាទដែលកំពុងតែកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់លោកនារដូវបិទនេសាទដោយសារទូរស័ព្ទខលមិនចូល។

ករណីខាងលើនេះសុំលោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេត្តាជួយពិនិត្យមើលលោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងលោក ភិន វណ្ណា ផ្នែករដ្ឋបាលជនផលកំពង់លួង តើហេតុអ្វីបានជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទនៅក្នុងដែនរបស់លោកគ្រប់គ្រងពេញផ្ទៃទន្លេដោយមិនមានការបង្ក្រាប ឬមួយកន្ទេលធំបន្លំដេក។

  ប្រជាពលរដ្ឋបានស្នើដល់ក្រសួងកសិកម្មចុះធ្វើអធិការកិច្ចទៅលើបុគ្គលមន្ត្រីដែលអសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីជលផល បើពុំដូច្នោះទេមច្ឆាជាតិជីវៈចម្រុះនឹងត្រូវវិនាសហិនហោចក្នុងផ្ទៃបឹងទន្លេសាបជាក់ជាមិនខានឡើយ។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពី ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!










No comments:

Post a Comment

Pages