- គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

 


ខេត្តកំពង់ធំ÷ ក្រោយពីទទួលបានព័ត៌មាន ខ្សឹបប្រាប់ ពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានរបស់យើងបានចុះទៅផ្ដិតយករូបភាពជាក់ស្ដែង ដល់ទីតាំងបទល្មើស ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅក្នុងរដូវបិទនេសាទនេះ មានទាំងរបាំងណរ៉ាវវេងៗ ហួសពីការអនុញ្ញាតក្នុងរដូវបើកទៅទៀត ហើយរបាំងក្រឡាញ់ញឹក រាប់រយខ្សែ ព្រមទាំងមានក្រុមអ្នកដាក់លបកែច្នៃ ហៅថាលបព្រើស១០០ ជាច្រើនក្រុម មកពីតំបន់ផ្សេងៗ មានអ្នកមកពីខេត្តកំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំ និងមានក្រុមទូក កាវលៀសជាច្រើនទូក ពេញផ្ទៃទន្លេ ដែលទូកខ្លះមកពីខេត្តពោធិ៍សាត់ និងទូកខ្លះទៀតមកពីខេត្តកំពង់ឆ្នាំង កំពុងធ្វើសកម្មភាពយ៉ាងរំភើយ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ហើយទីតាំងបទល្មើសទាំង អស់នេះ មានចាប់ ពីចំណុចអូរតាសោម . ចំំណុចចុងព្រែកខ្សាច់ . ចំណុចក្រឡុកបាយក្អែក . ចំណុចចុងអ៊ូ . ចំណុចមុខទ្វាបឹង . និងចំណុចផ្សោត រហូតទៅទល់នឹងភូមិបាទាល់ ជាប់និងព្រុំប្រទល់ឃុំពាមបាង ស្រុកស្ទូង ខេត្តកំពង់ធំ ។

ពាក់ព័ន្ធនឹងចំណុចបទល្មើសខាងលើនេះប្រភពពីប្រជាពលរដ្ឋដដែលបានឱ្យដឹងថាមានអ្នកសារព័ត៌មានជាអ្នករត់ការផង និងមេការម្ចាស់របាំង ដែលជាប្រធានសហគមន៍ប្រចាំភូមិផាត់សណ្ដាយ ជាអ្នករត់ការ បិទមាត់ជំនាញពាក់ព័ន្ធ ជាផ្នូរមិនបង្ក្រាប ប្រជាពលរដ្ឋ សូមស្នើ ដល់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ហ្នឹងឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជួយពិនិត្យនិងដាក់អធិការកិច្ច ទប់ស្កាត់បទល្មើសទាំងនេះផងក្នុងរដូវបិទនេសាទ ពាក្យស្នើសុំទាំងអស់នេះគឺប្រជាពលរដ្ឋបានលើកឡើងមកអង្គភាពសារព័ត៌មានរបស់យើងដែលបានចុះទៅដល់ទីតាំងបទល្មើសផ្ទាល់ទាំងអស់នោះ។

គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល បានប្រឹងប្រែងនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់បទល្មើសក្នុងរដូវបិទនេសាទ ប៉ុន្តែជាក់ស្ដែងគឺបទល្មើសនៅតែមានកើនឡើង ជាលំដាប់ ក្នុងតំបន់ចំណុចខាងលើនេះ ដោយគ្មានការអន្ថយនោះឡើយ ហើយប្រជាពលរដ្ឋក៏បានងើយឆ្ងល់ថាមន្ត្រីពាក់ព័ន្ធទប់ស្កាត់បទល្មើសហេតុអ្វីបណ្ដែតបណ្ដោយឲ្យមានឧបករណ៍ល្មើសបែបនេះ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នេះជាការត្រូវរូវគ្នាជាប្រព័ន្ធហើយមែនទេ? បានជាមិនបង្ក្រាបឬក៏ហាមឃាត់ បែជាកើនឡើងទៅវិញក្នុងរដូវបិទនេសាទនេះ? ។

ការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំ របស់ប្រជាពលរដ្ឋ ជាអ្នកនេសាទ ជាលក្ខណៈគ្រួសារ តែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីអ្នកពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃកម្ពុជា ។ សូមអរគុណ










No comments:

Post a Comment

Pages