ពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក...

 ភ្


នំពេញ: ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ យុវជនសសយក កីឡាករ កីឡាការនី ទាំង១២ក្លឹប ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។

ថ្លែងក្នុងឪកាស ពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់អំពីកីឡាបេស្បល សុហ្វបល គឺជាប្រភេទកីឡាជាក្រុម ដែលបង្កើតឡើងជាយូរមកហើយ។ ហើយកីឡាBaseball5 គឺជាប្រភេទកីឡាថ្មី ដែលសហព័ន្ធទើបនាំចូលមករៀបចំនៅកម្ពុជា តែកំពុងមានការពេញនិយមលេងលើពិភពលោក ក្រោយការគ្រប់គ្រងរបស់សហព័ន្ធកីឡាបេស្បលពិភពលោក។
ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិញ្ញាសា Baseball5 ទើបសហព័ន្ធសម្រេចនាំមករៀបចំ និងអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានកត់សម្គាល់ឃើញថា កីឡាBaseball5 ជាប្រភេទកីឡាថ្មី ដែលងាយស្រួលលេង មិនត្រឹមតែប៉ុណ្ណោះគឺបានជួយលើកកម្ពស់ យេនឌ័រជាពិសេស សំខាន់ដោយក្នុងចំណោមសមាជិកក្រុម ៨នាក់ ត្រូវមានបុរស ៤នាក់ និងស្ដ្រី ៤នាក់ ហើយក្នុងចំណោមសមាជិក ត្រូវប្រកួតលើទីលាន ៥នាក់ ក៏តម្រូវឲ្យមានស្ដ្រី ២នាក់ផងដែរ ។

ចំណែកឯ លោក ឆែម តារា បានចាត់ទុកការប្រកួត Cambodia Baseball5 League លើកដំបូងនាពេលនេះ គឺជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីផ្ដល់ឱកាសឲ្យមហាជន បានចូលរួមប្រកួតប្រជែងជាមួយយុវជនរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។
មុននឹងបិទបញ្ចប់ពីធី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានផ្តាំផ្ញើរក្មួយៗជាកីឡាករកីឡាការិនី អោយខិតខំបន្តដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសូមអរគុណដល់អ្នកឧបត្ថមកម្មវិធីទាំងអស់ ដែលបានចូលរួមឧបត្ថមគាំទ្រ និងសូមអោយបន្តឧបត្ថមគាំទ្រដំណើរការនៃការរៀបចំសកម្មភាពអភិវឌ្ឍន៏នេះ អោយកាន់តែមាននិរន្តរភាពទៅថ្ងៃមុខ។











No comments:

Post a Comment

Pages