ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែកការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែកការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់...



ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ចែកជូនដល់ជូនដល់គ្រូ ឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានចូលរួមដោយផ្ទាល់នៅ សហសាលសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីចម្ងាយតាមរយៈប្រព័ន្ទ Microsoft Teams សរុបប្រមាណជាង ៣៩០អង្គ/នាក់ ។

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើន សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពសំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ចំពោះការអនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើឡើងដូចខាងលើ ក្នុងបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០១ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតលើមុំចំនួន៣ មានជាអាទិ៍គឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្រប៣ផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ ដែលមានយុទ្ធសាស្រ្តចំនួន៣សំខាន់គឺភាពស្អាត,ភាពបៃតង និងចីរភាព។

យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្តោតលើមុំអាទិភាព៣គឺ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

យុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើមុំ ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងយុទ្ធសាស្ត្រទី៣ ចីរភាព ផ្តោតលើមុំ ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល។

បើតាមសន្ទរកថារបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថាការរៀបចំបាឋកថា មានគោលបំណងសំខាន់ៗរួមមានទី១៖ ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ និងទទួលការណែនាំពីថ្នាក់ដឹកនាំដោយផ្ទាល់។ ទី២៖ ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារនៅក្នុងវិស័យបរិស្ថាន។

សូមបញ្ជាក់ថា កម្មសិក្សាការីវគ្គមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម(ថ្នាក់គុណធម៌) និងមន្ត្រីក្រមការចំនួន ២៣៣អង្គ/នាក់(ស្រី៤៧នាក់, ព្រះសង្ឃ១១អង្គ)នៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមដោយផ្ទាល់ ក្នុងកម្មវិធីបាឋកថារបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លើសពីនេះ មានការចូលរួមតាមប្រព័ន្ធអនឡាញ(Microsoft Teams) ពីកម្មសិក្សាការីវគ្គមន្ត្រីមធ្យម(ថ្នាក់នវានុវត្តន៍ និងថ្នាក់គុណភាព) ចំនួន១៥៧នាក់(ស្រី៣៤នាក់)៕











No comments:

Post a Comment

Pages