អគារសិក្សាពីរខ្នងស្មើ៤បន្ទប់ ត្រូវបានជួសជុល និងកែលម្អសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការជំនួយជួយ ឧបត្ថម្ភពីធនាគារ ABA Bank តាមរយៈសមាគម អាម៉ះណះតាកាហ្វូលកម្ពុជា ក្នុងក្រុងកំពង់ឆ្នាំង... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

អគារសិក្សាពីរខ្នងស្មើ៤បន្ទប់ ត្រូវបានជួសជុល និងកែលម្អសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការជំនួយជួយ ឧបត្ថម្ភពីធនាគារ ABA Bank តាមរយៈសមាគម អាម៉ះណះតាកាហ្វូលកម្ពុជា ក្នុងក្រុងកំពង់ឆ្នាំង...


កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤  អាគារសិក្សាពីរខ្នង ស្មើរនឹង ៤ បន្ទប់ ត្រូវបានជួសជុលនិងកែលម្អ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាជំនួយឧបត្ថម្ភរបស់ធនាគារ ABA  Bank តាមរយៈសមាគមអាម៉ះណះតាកាហ្វូលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សាន់ យូ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី លី វិឡា អគ្គនាយិកាធនធានមនុស្ស នៃធនាគារ ABA  Bank លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ះណះតាកាហ្វូលកម្ពុជា ស្ថិតនៅភូមិទី៤ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ គណៈអ៊ីម៉ាំខេត្ត និងសហការី នាយកកម្រងគ្រូអ៊ីស្លាមខេត្តកំពង់ឆ្នាំងនិងសហការី  តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង លោកសាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំង អាជ្ញាធរសង្កាត់ កម្លាំងយុវជន លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។


ក្នុងកិច្ចពិធី លោកសាន់ ឧស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំងតំណាងឲ្យលោក ហ៊ីង ភ័ព្វមីនា អភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង បានឡើងអាននៅកិច្ចស្វាគមន៍គណៈអធិបតី អស់លោក លោកស្រី អមដំណើរអញ្ជើញចូលរួម ហ្នឹងបានអានរបាយការណ៍ រាយការណ៍ពីស្ថានភាព ការគ្រប់គ្រងរដ្ឋបាលដែនដី និងអំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធា រណៈ ហើយអំពីសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ និងស្ដីអំពីវិស័យការអប់រំ នូវទូទាំងក្រុងកំពង់ឆ្នាំង លោក សាន់ ឧស្មានអភិបាលរងក្រុងកំពង់ឆ្នាំងបានលើកឡើងបន្ថែម ពាក់ព័ន្ធនឹងការអប់រំ លោកបានបញ្ជាក់ថានៅទូទាំងក្រុងកំពង់ឆ្នាំង មានសាលារៀនសរុបចំនួន ១២ សាលា ក្នុងនោះមានសាលាមត្តីសិក្សាចំនួន ៣ កន្លែង សាលាបឋមសិក្សាមានចំនួន៧ កន្លែង និងវិទ្យាល័យ មានចំនួន២ កន្លែង ដោយ ឡែក សាលារៀនដែលស្ថិតនៅក្នុងវិស័យអប់រំបែប សាសនាឥស្លាម គឺមានចំនួន៣ កន្លែង ទូទាំងក្រុងកំពង់ឆ្នាំង ។

លោកស្រី លី វីឡា នាយិកាធនធានមនុស្ស នៃធនាគារ ABA Bank ក៏បានលើកឡើងនិងសំណេះសំណាល យ៉ាងរីករាយរាក់ទាក់ក្រៃលែង យ៉ាងសប្បាយចិត្តយើងខ្ញុំទាំងអស់គ្នា និងក្រុមការងារធនាគារ ABA Bank  សប្បាយចិត្តក្នុងការចូល រួមជួយលើកស្ទួយក្នុងវិស័យអប់រំ និងបានការស្នើសុំពីសមាគមអាម៉ះណះតាកាហ្វូលកម្ពុជា យើងខ្ញុំនឹងផ្ដល់ថវិកាចជួយក្នុងការជូសជុកកែលម្អ សាលានិងឧបត្ថម្ភតាមលទ្ធភាព នៃគោលការណ៍មនុស្សធម៌របស់ធនាគារ ABA Bank យើង សង្ឃឹមថាក្មួយៗសិស្សានុសិស្សនិងបន្តការសិក្សាដើម្បីមាន ចំណេះដឹង សម្រាប់សហគមន៍យើងមានធនធានមនុស្សដែល មានចំណេះដឹងល្អជួយបម្រើការងារសង្គមនាពេលអនាគត ។

ក្នុងឱកាសដល់ឧត្តុង្គឧត្តម នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជា ផ្លូវការនូវអគារសិក្សាពីខ្នងស្មើនឹង៤បន្ទប់ ដែលជាអំណោ យ មនុស្សធម៌របស់ធនាគារ ABA Bank ឯកឧត្តម សាន់ យូអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក ពីសំណាក់ឯកឧត្តមអភិបាលខេត្ត នឹងបានសំ ណេះសំណាល និងបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដែលបានជួយឧបត្ថម្ភ ឯកឧត្តមក៏បានលើកឡើងបន្តទៀតថា ដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងពេលបច្ចុប្បន្នដែលយើងមាន ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ទៅលើវិស័យអប់រំ ចំពោះធនធានមនុស្សកម្ពុជា ដើម្បីដឹកនាំ ឆ្ពោទៅរកភាពរីកចម្រើនបន្ថែមទៀត នេះសរបញ្ជាក់ឲ្យឃើញថា ភាពជាអ្នកដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរចាប់តាំងពីការសុខទុក្ខ ប្រជាពលរដ្ឋនិងដូចជាការជួបនូវគ្រោះមហន្តរាយនានាពេលកន្លងមកតែងតែចុះជួយនិងសុខទុក្ខប្រជាពលរដ្ឋ និងការអប់រំព្រានប្រដៅ គ្រប់ទីកន្លែង មិនថាវត្តអារាម សាលារៀន និងការផ្ដល់សិទ្ធិសេរីភាពស្មើៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ហ្នឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាម ជាពិសេសទៅទៀតនោះ គឺការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅអំឡុងកាលសម័យកូវីដ19 ដែលបានរៀបចំទីកន្លែងបញ្ចុះសព មិនថាបងប្អូនខ្មែរ បងប្អូនខ្មែរឥស្លាម និងបងប្អូនបន្តោប្រវេសន៍វៀតណាមនោះឡើយ បើទោះជាអ្នកទាំងអស់នោះជាអ្នកកាន់សាសនាព្រះពុទ្ធ ឬកាន់សាសនាឥស្លាម ឬក៏កាន់សាសនាកាត់តុលិច សាសនាគ្រឹះស្ទានអ្វីនោះឡើយ គឺថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ មិនរើសអើងពូជសាសន៍ អ្វីឡើយគឺផ្ដល់អទិភាពនិងផ្ដល់សិទ្ធិស្មើៗគ្នា ។

ជាទីបញ្ចប់ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកឡើង ចំពោះការខិតខំប្រឹងប្រែងរបស់លោក ម៉ាត់ សារី ដែលបានខំប្រឹង គៀងគង និងរៀបចំភូមិស្រុកមួយនេះឲ្យកើតឡើងមានសាលារៀន វត្តអារាម បែបសាសនាឥស្លាម ហ្នឹងបានជួយទៅដល់បងប្អូនអ្នករស់នៅក្នុងមូលដ្ឋាន ជាពិសេសទៅលើប្រព័ន្ធអប់រំ ដែលលោកខិតខំប្រឹងប្រែងស្វែងរកជំនួយដើម្បីបង្កើតនូវសមិទ្ធផលផ្សេងៗ ដែលជាការអភិវឌ្ឍន៍ភូមិស្រុក ដែលទើបនឹងបង្កើតថ្មីប៉ុន្មានឆ្នាំមកនេះ ។

ប្រភព ព័ត៌មាន លោក យ៉ើ រ៉សាលី











No comments:

Post a Comment

Pages