ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ.. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..



ខេត្តបាត់ដំបង ៖  ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។

បើតាមប្រភពបានឱ្យដឹងថារបៀងខាងលើនេះ គឺមើលការខុសត្រូវដោយ លោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ?  ឬក៏ ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់ បានរៀបចំដង្វាយ សែនប្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយ ទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។

ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លែងដែនទៅប្រទេសថៃ ដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ ស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។

ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះ កំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃ គឺកំពុងតែបំពានច្បាប់ហើយ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំងនឹង ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!





No comments:

Post a Comment

Pages