នៅក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលបានបង្កើតឡើង និងសហគ្រាសដែលកំពុងរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីជំរុញបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិនិងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបន្ថែមថា «ច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាបានផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធដាររហូតដល់១៥ឆ្នាំសម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានានិងការការពារនិយោគិនដោយគ្មានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស ហើយគ្មានការរឹតបន្តឹងលើការផ្ទេរប្រាក់ពីប្រាក់ចំណេញ និងដើមទុនឡើយ»៕
No comments:
Post a Comment