ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ...

 





បានចុះពិនិត្យនិងស្វែងយល់បន្ថែមពីដំណើរការនៃការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះជូនដល់ប្រជាពលរដ្ឋ​ ក្នុងនោះរួមទាំងការអនុវត្តនូវគោលការណ៍នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ របស់មន្ទីរពេទ្យបង្អែកខេត្ត និងសិក្សាពីតម្រូវការផ្សេងៗទៀតដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអាចចូលរួមជួយដោះស្រាយ។   


អមដំណើរពីលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ, ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានទស្សនាតាមអគារនានារបស់មន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល និងបានស្តាប់ពីដំណើរការរបស់មន្ទីរពេទ្យនិងការផ្តល់សេវាផ្សេងៗ។ យោងតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានមន្ទីរពេទ្យ, មន្ទីរពេទ្យបង្អែកខេត្តបានទទួលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។  


ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកនិងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តជាប់ខេត្តក្រចេះដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋដើម្បីបន្តកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាពនិងគុណភាពនៃសេវាសុខាភិបាល។​ 


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖ ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕









No comments:

Post a Comment

Pages