ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស កាលអំឡុងឆ្នាំ២០២១ ខែមេសា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។ តេីករណីជួញដូរគ្រឿងញៀន រហូតដល់ទម្ងន់ ជិត ២គីឡូក្រាម មានទម្ងន់ទោសប៉ុន្មានឆ្នាំដែរ។ បេីតាមតែលេចឮមកថា លោក អុឹម ឈួន អតីតស្នងការរងនរគបាលខេត្តកំពត ប្រហែលជាចេះប្រេីយ័ន្តមន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយមេីលទៅ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បានលឿនយ៉ាងដូច្នេះ មហាជនបានប្រទះឃេីញលោក អុឹម ឈួន បានកំពុងរស់នៅក្រៅ ពន្ធនាគារ អង្គុយផឹកកាហ្វេតាមហាងយ៉ាងរំភើយសប្បាយរីករាយ។
មនុស្សម្នារ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។
ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.? យ័ន្តទព្វ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ២ គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមានបុរសម្នាក់មានតួនាទីជាស្នងការរង់នគរបាលខេត្តកំពតផងដែរ៕
No comments:
Post a Comment