នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា...

 



ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ នៅភូមិសាស្រ្តស្រុកពេជ្រាដា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ករណីនេះ កម្លាំងជំនាញ និងអាជ្ញាធរត្រូវចុះស្រង់និន្ន័យដីព្រៃដែលរងការបំផ្លាញឲ្យបានជាក់ស្តែង ដើម្បីងាយស្រួលកំណត់អំពីដីព្រៃដែនដែលត្រូវអភិរក្ស ឬដីព្រៃសហគមន៏៕











No comments:

Post a Comment

Pages