មិនតែប៉ុណ្ណោះក្រុមការងារមួយក្រុមដែលបានធ្លាក់មកពីលើមេឃ ដោយមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និងបានស្រែកតាមឃោសនៈសិបប្រកាសទទួលស្គាល់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសំបុក ចែកក្រម៉ាដល់សមាជិកម្នាក់ក្រមា១ និងបានសន្យាធានាអះអាងថា នឹងស្នើសុំបង្កើតភូមិប៉ោភូមិ ទៅជាភូមិរដ្ឋបាល ស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើផ្លូវជូនប្រជាពលរដ្ឋ ខណៈទីតាំងដីខាងលើកន្លងមកអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ច្បាស់ហើយថា ទោះបីប្រជាពលរដ្ឋមានការ លក់ ទិញ ក៏អាជ្ញាធរមូលដ្ឋានមិនទាន់ហ៊ានចុះហត្ថលេខាបញ្ជាក់ទេ។
បើយោងតាមរបាយរបស់រដ្ឋបាលស្រុស្នូល លេខ.០១៦.រ.ប.ក.ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ រដ្ឋបាលស្រុកបានសន្និដ្ឋានថា ក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងរៀបចំកម្មវិធីនេះរដ្ឋបាលស្រុកពិនិត្យឃើញថា ក្រុមការងារមិនមានលិខិតរដ្ឋបាល ឬទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីបក្សនូវមូលដ្ឋាននោះទេ។
សូមបញ្ជាក់ថាក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺចុះអនុវត្តថ្ងៃធ្វើការងាររដ្ឋ និងមានពាក់ឯកសណ្ឋានជាកងកម្លាំងផ្ទុយពីគោការណែនាំគណបក្ស ដែលអាចនាំឱ្យសាធារណៈមតិ ឬជនអគតិយករូបភាពទៅវាយប្រហារនាំឲ្យប៉ះពាល់ដល់គណបក្សប្រជាជន។
មិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទោះបីជាអាជ្ញាធរបានទំនាក់ទំនងដើម្បីជួប ពិភាក្សាណែនាំពីរដ្ឋបាល និងកិច្ចការគណបក្សក៏ដោយក៏បានឯកភាពថាមកជួប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តែបែរជាមិនមកវិញ។
ករណីខាងលើនេះតើក្រុមការងារដែលបានធ្លាក់មកពីលើមេឃ មកចំ ចំណុចផ្ទះលោក ភូង រ៉ា (ប្រជាពលរដ្ឋ) ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើធ្វើមានគោលបំណងដើម្បីអ្វីឲ្យពិតប្រាកដ ទេីបហ៊ានធ្វើសកម្មភាពបែបនេះ។
No comments:
Post a Comment