ស្នងការនគរបាលខេត្តកំពង់ចាមល្បែងសីុសងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ស្នងការនគរបាលខេត្តកំពង់ចាមល្បែងសីុសងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹ

 


ស្នងការនគរបាលខេត្តកំពង់ចាមល្បែងសីុសងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹម.. 


ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថាល្បែងស៊ីសងខុសច្បាប់តាមអនឡាយ ជល់មាន់ កន្ទុយលេខ អាប៉ោង លោកបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម វាជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ឃាត់តែរហូតហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ហើយថ្មីៗនេះកម្លាំងរបស់លោកបានចុះទៅធ្វើកិច្ចសន្យានឹងឃាត់ខ្លួនក្រុមអ្នកបើកល្បែងអនឡាញបញ្ជូនទៅតុលាការ។  លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តបានប្រកាន់ជំហរមិនរាថយឡើយគឺ ធ្វើដូចភ្លៀងរលឹម មិនមែនធ្វើមួយប្រ៉ាវហើយឈប់នោះទេ ឱ្យតែបានឃើញគឺធ្វើហើយ។ 


  សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ «លោកបានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស​ , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។ 


  ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ពិតប្រាកដមែន សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់ជាប្រចាំ​ផងដែល»។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងលេងល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ បង្កប់នៅតាមហាងកាហ្វេ តាមតារ៉ាងបាល់ កន្លែង​បុកប៊ីយរ័ ជាច្រើនកន្លែង ស្ថិតនៅស្រុកកងមាស ខេត្តកំចាម កំពុងបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង នឹងបង្ករការភ័យខ្លាចដល់ពូកគាត់ ខណៈសមត្ថកិច្ចនៅតាមមូលដ្ឋានគ្មានឆន្ទៈក្នុងការចុះបង្ក្រាបនៅល្បែងស៊ីសង  ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម។ 


  ជាក់ស្តែង​កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អ្នកសារព័ត៌មានយើង បានចុះទៅតាមទីតាំងដែលពលរដ្ឋរាយការណ៍  ឃើញថាដូចអ្វីដែលពូកគាត់រាយការណ៍ពិតមែន ហើយក៍បានថតផ្តិតយករូបភាពដើម្បីចុះផ្សាយជូនជាដំណឹងដល់ថ្នាក់ដឹកនាំ អោយលោកបានជ្រាបពាក់ព័ន្ធនឹងល្បែងនេះផងដែរ។​ 


តើឯកសារទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសយ៉ាងណាក្តី តែមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់.ប្លន់.សម្លាប់ជាដើម។ 


  ករណីខាងលើនេះសូមលោកឧត្ដម​សេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋាននៃស្រុកកងមាស ខេត្តកំពង់ចាម ដោយសេរីបែបនេះ? 


  ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕

ប្រភពពីលោក គ្រង រដ្ឋា  ចាងហ្វាង រដ្ឋា អភិវឌ្ឍន៍ ញូស៍..



No comments:

Post a Comment

Pages