ភ្នំពេញ៖ នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បាន អញ្ជើញអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអង្គភាពសារព័ត៌មានចំនួន ២៨អង្គ ភាព ស្តីពីការបង្កើតកិច្ចការ និងចងក្រងជាគ្រុបព័ត៌មានសាមគ្គីថ្មី។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា លើកឡើងថា អង្គភាព សារព័ត៌មានចំនួន២៨អង្គភាព បានផ្តួចផ្តើមគំនិតបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី លើកិច្ចសហការគ្នា ក្នុងគោល បំណង បង្កើតចំណងមេត្រីភាព កិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងពីគ្នា ទៅវិញទៅមក ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងបុព្វហេតុធ្វើឱ្យព័ត៌មាន មានភាពរស់រវើក និងជាការចូល រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ឯកឧត្តម ញ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពាំនាំនូវការសួរ សុខទុក្ខ និងផ្តាំផ្ញើពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានចង្អុលបង្ហាញថា សូមឱ្យអ្នកសារ ព័ត៌មានទាំងត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ជា ដែន ឯកឧត្តម ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ស ស យ ក.ខេត្ត នឹងប្រធានកិត្តិយស សមាគម
ក្រសួងព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញការងារ ទើបអង្កភាពសារព័ត៌មានចំនួន២៨អង្គភាព បានចងក្រងដោយមានគោលបំណងមួយ និងបេសកម្មចំនួន៨ ក្រោមការដឹកនាំគ្រុបព័ត៌មានសាមគ្គីថ្មីនេះឱ្យមាន ភាពរីកចម្រើននិងប្រកបដោយគុណភាពផងដែរ។
គួរបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានចំនួន ២៨ អង្គភាព ចុះអនុស្សរណៈនាឱកាសនោះ មានសមាគមសារ ព័ត៌មានចំនួន០៣ ចូលរួមដឹងលឺ និងធ្វើជាសាក្សីរួមមាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគម អ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា ព្រមទាំងមានភ្ញៀវកិត្តិយសចូលរួម ប្រមាណជាង១០០នាក់ ភាគច្រើនអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន។
ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្តម ជា ដែន ប្រធានកិត្តិយសសមាគមន អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថមដល់អង្គភាពចំនួន២៨ដែលបានចងក្រង និងទើបតែបង្កើតគ្រុប ព័ត៌មានសាមគ្គីថ្មី ដោយលោកចាងហ្វាងម្នាក់ទទួលបានចំនួន០១លានរៀល ចំណែកសមាគមចំនួន០៣ដែលចូល រួមក្នុង០១សមាគមទទួលបានថវិកាចំនួន០២លានរៀល។
នៅចុងបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ក៏មានប្រគល់សេចក្ដីសម្រេចជូនប្រធាន និងអនុប្រធាន ក្រុមសារព័ត៌មាន និងប្រគល់ជូនអាវចំនួន២៨ដល់ ចាងហ្វាយ ហើយក៏មានការថតរូបជាមួយថ្នាក់ដឹកនាំទុកជា អនុស្សាវរីយ៍ និងជល់កែវស្រា សាំប៉ាញដើម្បីអបអរសារទេក្នុងកម្មវិធីនោះផងដែរ៕
No comments:
Post a Comment