ដោយទទួលបានបទបញ្ជាដោលផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន...
បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្តីពីករណី ប៉ុនប៉ងលួច ។
+ជនសង្ស័យទី០១ឈ្មោះមោក ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឡាន
ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (ឃាត់បាន)
+ជនសង្ស័យទី០២ឈ្មោះសេង វិសាល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់បាន)
+សម្ភារៈបាត់បង់ : គ្មាន
+សម្ភារៈដកហូត : ដែកលួសសសៃរចំនួន01ដើម , ទូរសព្ទម៉ាកNokia ចុចពិល ពណ៌ខ្មៅ ចំនួន02គ្រឿង,
+ដំណើររឿងហេតុ :
កាលពីវេលាម៉ោង០៣.០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩.១០.២០២៣ ជនសង្ស័យឈ្មោះមោក ធា និងជនសង្ស័យឈ្មោះសេង វិសាល បានជិះម៉ូតូ១គ្រឿងម៉ាកវ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F 2596 ពេលជិះមកដល់ចំណុច ផ្លូវលំ ភូមិឬស្សី៣សង្កាត់ស្ទឹងមានជ័យ២ ជនសង្ស័យឈ្មោះសេង វិសាល បានចុះពីម៉ូតូយកដែកលួសសសៃរធ្វើសកម្មភាពឆ្កឹះសោរទ្វាផ្ទះប្រជាពលរដ្ឋ ចំណែកជនសង្ស័យឈ្មោះមោក ធា អង្គុយលើម៉ូតូចាំមើលផ្លូវ ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២កំពុងតែល្បាតក៏ឃើញជនសង្ស័យទាំង០២ បានធ្វើសកម្មភាពដូចខាងលើ ក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្ដង។
-បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន
នគរបាលខណ្ឌមានជ័យបណ្តោះអាសន្ន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
No comments:
Post a Comment