ការស៊ីណូ...គ្មានអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ការស៊ីណូ...គ្មានអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង...

 

កណ្ដាល៖ តើមានអ្វីនៅពីក្រោយវាំងនងដ៏អស្ចារ្យនេះទៅ បានជាកាស៊ីណូ ដែលគេដឹងថាអាជ្ញាប័ណ្ណកាស៊ីណូ គឺហួសសពុលភាពតាំងពីឆ្នាំ២០២១ គិតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំទៅហើយ ដែលការស៊ីណូនេះ នៅតែបន្ដបើកឱ្យមានការភ្នាល់ល្បែងគ្រប់ប្រភេទបានយ៉ាងរលូន។
 
ប្រភពច្បាស់ការណ៍បានឱ្យដឹងថា ការស៊ីណូនេះ មុនឆ្នាំ២០២១ ជារបស់ថៅកែ ជាជនជាតិចិន និងក្រោយឆ្នាំ២០២១គឺឈប់បន្ដសពុលភាពអាជ្ញាប័ណ្ណ និងបានត្រឡប់ទៅប្រទេសចិនវិញបាត់ស្រមោល។
ចំឡែកណាស់កាស៊ីណូ យីហោ «កាឡាក់ស៊ីជ្រៃធំ» ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល នៅតែមានដំណើរការរហូតដល់សព្វថ្ងៃ។ បើចាប់តាំងពីថៅកែ ជាជនជាតិចិននោះ បានបោះបង់កាស៊ីណូខាងលើនេះចោល គេសង្កេតឃើញ គឺមានបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ងួន សុវណ្ណ ជាអ្នកបន្ដកាន់កាប់ និងបើកដៃឱ្យជនជាតិខ្មែរ ចូលទៅលេងល្បែងយ៉ាងគគ្រឹកគគ្រឹង ទៅវិញ។

មានន័យថាទីតាំងកាស៊ីណូខាងនេះ គឺកំពុងតែប្រព្រឹត្ដិខុសច្បាប់ ប្រើប្រាស់អាជ្ញាប័ណ្ណហួសសពុលភាព និងគេចវេសពីការបង់ពន្ធជូនរដ្ឋជាង២ឆ្នាំមកហើយ។
មានអ្វីនៅពីខាងក្រោយរឿងនេះ បានជាឈ្មោះ ងួន សុវណ្ណ ហ៊ានបន្ដបើឱ្យមានការភ្នាល់លុយធំៗដូច្នេះ។ ប្រភាពពីខាងក្នុងកាស៊ីណូបានឱ្យដឹងថា ក្នុង១ថ្ងៃៗ គឺមានការលេងភ្នាល់រាប់សិបម៉ឺនដុល្លារឯនោះ ដែលការលេងភ្នាល់នេះ មានដូចជា ល្បែងជល់មាន់(លុយធំៗណាស់) ល្បែងបៀរ ល្បែងអាប៉ោង និងតុល្បែងជាច្រើនទៀត។

ប្រភពលាក់ការណ៍មួយបង្ហើបប្រាប់ថា កាស៊ីណូនេះ ហ៊ានបន្ដបើកដំណើរការដោយខុសច្បាប់បែបនេះ គឺមានមន្ដ្រីការពារព្រំដែនម្នាក់ មានភាគហ៊ុន ឬ ភាគលាភ ក្នុងកាស៊ីណូនោះ នឹងបន្ដប្រាប់ឱ្យដឹងទៀតថា ហើយក៍អ្នកធំគ្រាក់ៗនៅពីក្រោយខ្នងផងដែរ តើអ្នកធំនោះជាអ្នកណាទៅ?
ការបើកដៃ និងបណ្ដែតបណ្ដោយឱ្យ ប្រជាជនខ្មែរចូលលេងល្បែងក្នុងទីតាំងកាស៊ីណូខាងលើនេះ គឺធ្វើឱ្យប្រជាពរដ្ឋដែលរស់នៅក្នុងភូមិជ្រៃធំ ពិតជាមានការបារម្ភយ៉ាងពន់ពេក អំពីសុវត្ថិភាពរបស់ពួកគាត់ ដោយលើកឡើងថា សព្វថ្ងៃប្រជាពលរដ្ឋតែងតែបាត់របស់របរ និងមានការភ័យខ្លាច ចំពោះអំពើលួច ឆក់ ប្លន់ ក្នុងតំបន់ដែលគាត់រស់នៅ និងអាចធ្វើឱ្យបាត់បង់នូវសុវត្ថិភាពសម្រាប់ពួកគាត់។
បើនិយាយអំពីច្បាប់បានអនុម័តស្ដីពី ភូមិឃុំមានសុវត្ថិភាព គឺគ្មានល្បែងស៊ីសង អំពើហឹង្សា ការជួញដូរគ្រឿនញៀន និងអំពើឆក់ ប្លន់។

ពលរដ្ឋម្នាក់បានលើកឡើងដូច្នេះថា បើមានល្បែងស៊ីសងហើយ គឺគេចមិនផុតនោះទេ រឿងលួច ឆក់ ប្លន់ និងអំពើហឹង្សា។
ជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន សូមស្នើសុំឱ្យលោក ស សុខា ដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបនឹងចូលកាន់ដំណែងថ្មីៗ មេត្ដាចុះពិនិត្យ និងប្រើកន្ដាប់ដៃដែក បង្កា្របឱ្យខានតែបាន នូវល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងភូមិឃុំខាងលើ និងនៅតាមតំបន់ផ្សេងៗទៀតផងទាន ដើម្បីផ្ដល់នូវសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋ ដូចដែលលោកធ្លាប់បាននិយាយស្ទើគ្រប់វេទិកានោះ និងសូមឱ្យលោកកុំជឿលើការរាយការណ៍ពីសំណាក់មន្ដ្រីថ្នាក់ក្រោមមួយចំនួនដែលចេះតែអែបអប និងប្រព្រឹត្ដិតែរឿងដែលធ្វើឱ្យពលរដ្ឋមិនពេញចិត្ដ។

ប្រជាពលរដ្ឋ ពិតជាមានក្ដីសង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំលើ មន្ដ្រីអាជ្ញាធរថ្នាក់ខេត្ដ ព្រមទាំងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថាអាចនឹងមានការទប់ស្កាត់ និងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព។






No comments:

Post a Comment

Pages