លោក សាយ សំអាល់ លើកទឹកចិត្តនិស្សិតជយលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឱ្យយកចិត្តទុកដាក់លើ២ចំណុច - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោក សាយ សំអាល់ លើកទឹកចិត្តនិស្សិតជយលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឱ្យយកចិត្តទុកដាក់លើ២ចំណុច


(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្ត និស្សិតជ័យលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឱ្យយកចិត្តទុកដាក់លើ ២ចំណុច។

ការលើកទឹកចិត្តបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអនុញ្ញាតឱ្យនិស្សិតជយលាភីអាហារូបករណ៍ នៃកម្មវិធីអភិវឌ្ឍន៍ ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២៣ ចំនួន២៥នាក់ និងនិស្សិត ជ័យលាភី អាហារូបករណ៍ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (LKY) ចំនួន៧នាក់ ដើម្បីចូលជួបសំណេះសំណាល និងគោរពសុំអនុសាសន៍ បទពិសោធន៍ដឹកនាំល្អៗពីលោករដ្ឋមន្ត្រី ។

កត្តា២ចំណុចដែលលោក សាយ សំអាល់ លើកទឹកចិត្តរួមមាន៖

ទី១៖ ការកសាងសមត្ថភាពជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់តាមការកំណត់របស់សាលា

និងទី២៖ ត្រូវប្រើឱកាសដ៏វិសេសវិសាលនេះ ដើម្បីសិក្សាឈ្វេងយល់អំពីសង្គមគេ និងពង្រីកទំនាក់ទំនងអន្តរជាតិ បង្កើនបំណិនជីវិត និងជំនាញនៃសតវត្សរ៍ទី២១ ក្លាយខ្លួនជាពលរដ្ឋសកលសមត្ថភាព និងជំនាញទាំងនេះ នឹងធ្វើឱ្យយុវជនកម្ពុជាកាន់តែមានភាពជឿជាក់លើខ្លួនឯងក្នុងការបំពេញកិច្ចការរបស់ខ្លួនផ្ទាល់ឆ្ពោះទៅកាន់ភាពជោគជ័យលើជីវិតការងារ គ្រួសារ និងរួមចំណែកអភិវឌ្ឍជាតិ ឱ្យដើរទាន់ដំណើរវិវត្តន៍របស់ពិភពលោកបច្ចុប្បន្ន៕


No comments:

Post a Comment

Pages