លោក រ័ត្ន ស្រ៊ាង បន្ដជួបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រែកកំពឹស និងបន្ដចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោក រ័ត្ន ស្រ៊ាង បន្ដជួបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រែកកំពឹស និងបន្ដចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ

       

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយប្រធាន-អនុប្រធានសាខាបក្ស មេក្រុមបក្ស ព្រមទាំងយុវជនរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស សរុបចំនួន៥៧០នាក់។

ក្នុងជំនួបនោះ លោក រ័ត្ន ស្រ៊ាង បានធ្វើការណែនាំដល់ សមាជិក សមាជិកា ដែលជាក្រុមការងារ ត្រូវបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។

នៅពេលចុះតាមខ្នងផ្ទះ ត្រូវបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ និងត្រូវក្រើនរំលឹកដល់ពួកគាត់ឲ្យទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕


No comments:

Post a Comment

Pages