ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយគ្រឿងស្រវឹងបង្កផលប៉ះពាល់ទៅលើកុមារ ភ្នំពេញ÷ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ ដែលបង្កឲ្យមានអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ចជាដើម។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ បានប្រព្រឹត្តទៅ​នៅ​​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង​អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិនិងអន្តរជាតិ និងបណ្តាញយុវជននិងកុមារ ដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវជាដើម។ កុមារក៏ជាជនរងគ្រោះ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ កុមារទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច​ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការលូតលាស់ និងការអភិវឌ្ឍន៍ពេញលេញរបស់កុមារ។ សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖ ១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ​ និងយុវជន ២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង ៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។ ៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ ៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយគ្រឿងស្រវឹងបង្កផលប៉ះពាល់ទៅលើកុមារ ភ្នំពេញ÷ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ ដែលបង្កឲ្យមានអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ចជាដើម។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ បានប្រព្រឹត្តទៅ​នៅ​​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង​អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិនិងអន្តរជាតិ និងបណ្តាញយុវជននិងកុមារ ដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវជាដើម។ កុមារក៏ជាជនរងគ្រោះ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ កុមារទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច​ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការលូតលាស់ និងការអភិវឌ្ឍន៍ពេញលេញរបស់កុមារ។ សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖ ១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ​ និងយុវជន ២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង ៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។ ៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ ៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

 ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយគ្រឿងស្រវឹងបង្កផលប៉ះពាល់ទៅលើកុមារ


ភ្នំពេញ÷ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ ដែលបង្កឲ្យមានអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ចជាដើម។




សិក្ខាខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ បានប្រព្រឹត្តទៅ​នៅ​​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង​អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


 សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិនិងអន្តរជាតិ និងបណ្តាញយុវជននិងកុមារ ដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវជាដើម។


 កុមារក៏ជាជនរងគ្រោះ      បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ កុមារទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច​ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការលូតលាស់ និងការអភិវឌ្ឍន៍ពេញលេញរបស់កុមារ។

 សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖

១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ​ និងយុវជន

២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង

៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។

៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង  វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។

៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕


No comments:

Post a Comment

Pages