លោកជា
យុទ្ធា ទោះបីវ័យ៦៧ឆ្នាំក៏ដោយ
ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីឲ្យកូនខ្មែរបានយល់ដឹងនិងចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។
លោកជា យុទ្ធា មានវ័យ៦៧ ឆ្នាំ
ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិ
កម្ពុជាឲ្យដឹងថា
លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង
៥០ ឆ្នាំមកហើយ ដើម្បីរក្សាឲ្យ បាននូវជំនាញចម្លាក់ស្ពាន់
បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ និងបេតិកភ័ណ្ឌជាតិ
សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោកបានបន្តរថា
សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ
តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់
រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិតលោកបានបន្តរថា
សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ
តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី
របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិត
សម្រាំងដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកគឺល្អប្រណិត។ លោក បន្ថែមថា
សម្រាប់វត្ថុ ធាតុដើមសម្រាប់ធ្វើចម្លាក់នេះគឺបានទិញនៅក្នុងស្រុក
ហើយចម្លាក់ស្ពាន់មានបែង ចែកជាពីរប្រភេទ គឺស្ពាន់លឿង និងស្ពាន់ក្រហម
សម្រាប់ការចម្លាក់ស្ពាន់បុរាណមួយៗគឺត្រូវប្រើរយៈពេលពីកន្លះខែទៅ៣ខែតាមទំហំដែលភ្ញៀវ
បានកម្ម៉ង់។
លោកបានអំពាវនាវ ទៅដល់ជាងចម្លាក់ស្ពាន់បុរាណទាំង
អស់ព្យាយាមសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ពីក្បូរ
ក្បាច់រចនាចម្លាក់ស្ពាន់បុរាណត្រូវតាមរចនាបថរូបភាពផ្សេងដែលបង្ហាញអំពីវប្បធម៌
អរិយធម៌ និងអត្តសញ្ញាញជាតិ។ក្នុងនោះដែលលោក បានបន្តថា សម្រាប់សិស្ស
និស្សិតដែលចង់សិក្សារៀន
សូត្រពីបច្ចេកទេសជំនាញចម្លាក់ស្ពាន់អាចមកសិក្សារៀនសូត្របានដោយផ្ទាល់ជាមួយលោក។
(ខ្ញុំសូមផ្ដាំផ្ញើទៅដល់កូនខ្មែរយើងដែលធ្វើជាងទងដូចគ្នា គ្រប់ជាងទាំងអស់
ជាងផ្នែកប្រាក់ស្ពាន់ ចម្លាក់ប្រាក់ស្ពាន់ ឈើគេមានហើយ ឈើគេរៀនឆាប់ចេះ
ណាស់ប៉ុន្តែសម្រាប់ចម្លាក់ស្ពាន់កម្ររៀនចេះណាស់ដោយសារមានក្បូរក្បាច់អង្គរច្រើន
ចឹងខ្ញុំសូមផ្ដាំឲ្យកូនចៅខំមើលខំរៀន បន្តទៅទៀតដើម្បីស្វែងយល់
ចំណេះទាំងអស់នេះកុំឲ្យបាត់បង់ នៅក្នុងប្រទេសយើង
ចឹងបានខ្ញុំផ្ដាំទៅជាងចម្លាក់ប្រាក់ស្ពាន់ទាំងអស់ ឲ្យខំធ្វើឲ្យបាន)។
សូមបញ្ជាក់ថា លោក ជា យុទ្ធា
បានសិក្សារៀនសូត្រនិងធ្វើចម្លាក់ស្ពាន់តាំងពីឆ្នាំ១៩៦៧ ដែលមានទីតាំងស្ថិតនៅ
ភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល
និងមានធ្វើចម្លាក់ស្ពាន់ដូចជា ផ្តិល ដាវ ព្រះខ័ន កាទឹក និងវត្ថុផ្សេងៗទៀត
ដែលមានតម្លៃចាប់ពី ៦០ដុល្លារឡើងទៅ៕ កញ្ញា ម៉ៅ សុខរីម សម្រួលដោយ:ដារ៉ា
No comments:
Post a Comment