នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត សុខ ដើម្បីឲ្យបានដឹងរឿងពិតដល់ថ្នាក់ដឹកនាំបានដឹងនិងរកយុត្តិធម៌ឲ្យពួកគាត់ផង។
ការរំលោភបំពាន ដីលោកយាយ គឺមានការចូលរួមអនុវត្តពីខាងព្រះរាជ្ញារងម្នាក់ចុះដឹកនាំកម្លាំងចំរុះអនុវត្តន៌រុះរើផ្ទះសម្បែងដីលោកយាយ នុត សុខកាលពីថ្ងៃ១៦ខែកុម្ភៈ ឆ្នាំ២០២៤ តាមសាលលេខ ៧១ ”ញ” ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ តែមិនបានសំរេចដោយសាតែខាងលោកយាយ មានប្រជាពលរដ្ឋអ្នកភូមិ ជួយជ្រុំជ្រែងយកអាសារអាណិតសន្ដោសប្រណីមើលលោកយាយ ក្នុងទង្វើការបំពានពីសំណាក់អ្នកមានអំណាច ដែលអាងខ្លួនជាមន្ត្រីនគបាលប៉ុស្ដិ៏ឃុំក្រវ៉ាម្នាក់ យកម្ចាស់ឈ្មោះ ក្រិច ទ្បាយ ដែលខ្លួនបានទិញដី (១១ម៉ែតគុណ២៨ម៉ែត) យកមកឈរឈ្មោះអោយខ្លួននៅពីក្រោយការប្តឹងយកដីលោកយាយ នុត សុខ ហើយខ្លួនឯងជាមន្រ្តីច្បាប់ បែរជាបំពានលើច្បាប់ទៅវិញ? តើអោយប្រជាពលរដ្ឋរំពឹងអីទៀតទៅ។ រីឯដីលោកយាយបានកាន់កាប់តាំងពីឆ្នាំ១៩៩២មកម្លេះ ដោយមានលិខិតទិញលក់ត្រឹត្រូវថែមទាំងមានអាជ្ញាធរភូមិឃុំជាអ្នកដឹងឮទៀតផង។ ប្រជាពលរដ្ឋរាប់រយគ្រួសារបានលើកឡើងទាំងទឹកភ្នែកលើកដៃសំពះថា តើរអ្នកបំពានសំអាងលើអីបានមកយកដីអ្នកក្រខ្យត់ដូចជាលោកយាយ នុត សុខ រកតែបាយហូបមិនបានផង បើបុគ្គលដែលជាមន្ត្រីតែងតែដើរធ្វើបាបរាស្រ្តស្លូតត្រង់បែបនេះ តើឱ្យពួកគាត់មានសង្ឃឹមអ្វីទៀតនៅថ្ងៃខាងមុខ។
មានប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែមានការព្រួយបារម្ភភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលរូបនេះ ហើយមួយវិញទៀត គ្រាន់តែពួកគាត់ ដែលជាអ្នកស្រុកអ្នកភូមិតែងតែជួយយកអាសារ លោកយាយ នុត សុខ ក៏ត្រូវបាន បុគ្គលនោះចោទពីបទរារាំ គ្រោងចេញដីការឱ្យចេញចាប់អ្នកភូមិស្លូតត្រង់ដែលឃើញភាពអយុត្តធម៌ចំពោះលោកយាយទុរគតជនគ្មានកំលាំងតស៊ូនឹងគេបានចឹងហើយមានតែអ្នកភូមិទេ ដែលជួយយកអាសារតើខុសដែលឬទេ?សូមជួយអស់លោកពិចារណាតាមការគួផងចុះ។
នេះក៏ព្រោះតែមន្ត្រីអ្នកមានអំណាចមួយចំនួននៅភូមិឃុំខាងលើបានរៀបផែនការនៅពីក្រោយការប្តឹងបំពានយកដីនិងលំនៅដ្ឋានរបស់លោកយាយ នុត សុខ ហើយរឿងរាវនេះបានកើតឡើងចាប់តាំងពីកំឡុងឆ្នាំ២០១៥ ទល់មកដល់សព្វថ្ងៃ គ្រួសាររបស់លោកយាយ ទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់អ្នកមានលុយមានអំណាចរំលោភយកដីលំនៅឋាន របស់លោកយាយមួយកន្លែងដែលមានទំហំ ១៤ម×២៨ម ដែលគាត់បានដូរក្របីចំនួន០៣ក្បាល ជាមួយឈ្មោះ សាត ផល និងឈ្មោះ គឹម ឡែន ដែលត្រូវជាឪពុកនិងកូនកាលពីថ្ងៃទី ០១ ខែ ១១ ឆ្នាំ១៩៩២មកម្លេះ លុះមកដល់ឆ្នាំ២០១៥ លោកស្រី ក្រិច ឡាយ បានប្ដឹងលោកយាយ នុត សុខ ទៅសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍មកដល់សព្វថ្ងៃ ។ ដោយហេតុឃើញថា ពិតជាមានរឿងអយុត្តិធម៌កើតឡើងចំពោះលោកយាយ នុត សុខ យ៉ាងពិតប្រាកដមែន ក្នុងការរំលោភបំពានរបស់បុគ្គអ្នកមានលុយមានអំណាច ជាមន្ត្រីផ្នែកច្បាប់នៅទីនោះ និងមានប្រជាពលរដ្ឋចំនួន ៣ភូមិផងដែចូលរូមគាំទ្រលោកយាយ នុត សុខជារៀងរហូត ទី១ភូមិស្លាកែត ទី២ភូមិក្រវ៉ា និង ទី៣ភូមិប្រូលីង ដែលមានប្រជាពលរដ្ខរាប់រយគ្រួសារ ដោយសារតែពួកគាត់រាល់ថ្ងៃនេះឃើញពិបាកនិងភ្នែកពេក។
នេះបើយោងតាម ចំណារមួយរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លេខ: ២១៧៨កយ.រវអ/២៣ ចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៣
គោរពជូនឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល
កម្មវត្ថុ÷ អំពីសំណើសុំឲ្យក្រសួងជួយអន្តរាគមន៍ពន្លឿននីតិវិធីជំនុំជម្រះសារជាថ្មីលើសាលដីកាលេខ ៧១ "ញ" ចុះថ្ងៃទី ២៣-០២-២០១៨ របស់តុលាការកំពូល។
យោង÷ពាក្យសុំអន្តរាគមន៍ចុះថ្ងៃទី ២៥-១១-២០២២ របស់ឈ្មោះ នុត សុខ ។
សេចក្តីដូចមានចែងនៅក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តមប្រធានតុលាការកំពូល មេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ នុត សុខ សុំឱ្យក្រសួងជួយអន្តរាគមន៍ដូចមានខ្លឹមសារនៅក្នុងកម្មវត្ថុខាងលើ។
No comments:
Post a Comment