ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស...

 


       
ខេត្តកំពង់ឆ្នាំង៖មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ  ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។

ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង
ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេ ព្រោះថាសម្រាសធំៗណាស់
អួនរាប់រយម៉ែត្រទើបដាក់ហ៊ុំព័ទ្ធបាន ហើយប្រើមធ្យោបាយមនុស្សជាច្រើននាក់ដើម្បីចាប់ត្រី។ ចំពោះបទល្មើសនេសាទទាំងអស់នេះ រលាយអស់ព្រៃលិចទឹកនិង ធនធានមច្ឆាជាតិចម្រុះទាំងតូចទាំងធំជាកជាមិនខាន។

បើតាមព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា បទល្មើសនេសាទសម្រាសបានដោយរលូនបែបនេះ ព្រោះតែមានអ្នករត់ការ រួមមាន៖
១.ឈ្មោះយាយម៉ៅ ២.ឈ្មោះយាយថា នៅភូមិកំពង់ព្រះ  ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ចំណែកឈ្មោះសូយ រត់ការសម្រាសច្រើនជាងគេ នៅក្នុងភូមិកាន្ធ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះដែរ។

ជាចុងក្រោយប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិសូមសំណូមពរទៅឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាដាក់កម្លាំងចុះស៊ើបអង្កេតលើបទល្មើសកាប់បំផ្លាញព្រៃឈើលិចទឹកដែលជាធនធានធម្មជាតិចម្រុះ យកមកជ្រុំជាដុំសម្រាសខ្នាតយក្សធំៗនេះ ទាន៕

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕








No comments:

Post a Comment

Pages