ល្មម​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ធ្វេី​ការវះកាត់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ភូមិ​ពោធិ៍​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀប​ជិះសេះ​លែង​ដៃ ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ល្មម​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ធ្វេី​ការវះកាត់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ភូមិ​ពោធិ៍​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀប​ជិះសេះ​លែង​ដៃ ...

 



ថ្ងៃទី05ខែ03ឆ្នាំ2024

​កំពង់ស្ពឺ ÷ ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​


​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ខេត្ត​កំពង់ស្ពឺ នោះដែរ​។​


​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដ្ដុង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​


​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។


​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​


​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍​​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។


​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ​ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិន ខាន់ឡេីយ។​


​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។


​បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ ខេត្ត​កំពង់ស្ពឺ កំពុង​ប្រែ​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្យ៉ាង​គគត។093379612/







No comments:

Post a Comment

Pages