វេលាម៉ោង ០៨:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំបន្ទាន់ស្តីពីការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកប្រធាន សណ្តាប់ធ្នាប់ខណ្ឌដូនពេញ។
No comments:
Post a Comment